
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត កៅស៊ូ អិនឌីអរ ត្រូវបានបង្កើតឡើងដោយលោក NGUYEN NGOC DUONG នៅឆ្នាំ ១៩៨០, នៅស្រុក បិញ ចាញ់ (បច្ចុប្បន្នគឺខណ្ឌ បិញ តឹង ទីក្រុងហូជីមិញ)។ ក្រុមហ៊ុនត្រូវបានចាប់ផ្តើមពីមូលដ្ឋានតូចជាមួយផ្ទៃដី ២០០០ ម៉ែត្រក្រឡា។ ក្រុមហ៊ុនបានផលិតបណ្តាសំបកកង់អ៊ុតដំបូងគេ សំរាប់បំរើអោយតម្រូវការដឹកជញ្ជូន នាសម័យកាលដែលប្រទេសជាតិនៅមានការកង្វះខាតច្រើន។ ក្រោយរយៈពេល ២ឆ្នាំផលិតកង់អ៊ុត ក្រុមហ៊ុនក៏បានផលិតសំបកកង់សំរាប់បំរើឲ្យវិស័យកសិកម្មក្នុងប្រទេស ជាមួយតម្លៃទាបជាង ៧០% បើប្រៀបនិងសំបកកង់នាំចូលពីបរទេស រួមចំណែកតូចមួយក្នុងការកសាង និងអភិវឌ្ឍន៍លើវិស័យកសិកម្មក្នុងប្រទេស.
ឆ្នាំ ១៩៩៨ ដើម្បីតម្រូវការទីផ្សារដែលកំពុងលូតលាស់នោះ ក្រុមហ៊ុនបានប្តូរទីតាំងទៅខេត្ត ប៊ិញ យ៉ឿង ជាមួយទំហំផ្ទៃដី ៣០០០០ មែត្រក្រឡា នឹងទុនវិយោគជិត៥លានដុល្លាអាមេរិក។ បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនមានវត្តមាននៅខេត្ត ទីក្រុងចំនួន ៦៣ ក្នុងទូទាំងប្រទេស ទន្ទឹមហ្នឹងនោះមាននាំចេញទៅបណ្តាប្រទេសដូចជា៖ កម្ពុជា, ឡាវ, តៃវ៉ាន, មីយ៉ានម៉ា, ហ្វីលីពីន…។